​​​​​  វគ្គសិក្សាគោល

បន្ថែមលើចំណេះដឹងនៃការអប់រំភាសាជប៉ុននិងទិន្ន័យសាកលវិទ្យាល័យដ៏សម្បូរបែប ពត័មានលំអិត ការបង្រៀនតាមតម្រូវការផ្ទាល់ខ្លួនរបស់យើងធានាថានឹងផ្តល់ឱ្យអ្នកនូវជំនាញដែលអ្នកត្រូវការដើម្បីទទួលបានជោគជ័យ!

នៅ ABK COLLEGE គ្រូបង្រៀនជើងចាស់របស់យើងដែលបានចំណាយពេលជាច្រើនឆ្នាំបង្រៀនភាសាអង់គ្លេសនៅសមាគមន៍វប្បធម៌និស្សិតអាស៊ី របស់សាលាភាសាជប៉ុន ABKនឹងបង្រៀនទៅអ្នកផ្ទាល់។ នៅ ABK COLLEGE ផ្តល់នូវបរិយាកាសមួយដែលធានាបានថាអ្នកអាចក្រេបយកចំណេះដឹង បទពិសោធនានាពីគ្រូបង្រៀនដែលពោរពេញដោយបទពិសោធរបស់យើង។ ដោយប្រើកម្មវិធី ACE (សិក្សា - វប្បធម៌ - បទពិសោធន៏) ដែលមានតែមួយគត់ជាគោលយើងផ្តល់ជូននូវកម្មវិធីសិក្សាបែបជប៉ុនប្រកបដោយតុល្យភាពណែនាំ រៀបចំការប្រលងរបស់អ្នកឲ្យសមនិងសម្ថភាពនិងតម្រូវការរបស់អ្នក។

វគ្គសិក្សា ៥ ប្រភេទ

  កាលបរិច្ឆេទចូលរៀន ចំនួនម៉ោងកំណត់ / រយៈពេលសិក្សា កម្រិតនៅពេលចូលរៀន
វគ្គសិក្សា ១ឆ្នាំ ចុះឈ្មោះចូលរៀនខែមេសា ៨៦០ម៉ោងក្នងមួយឆ្នាំ សម្រាប់អ្នកកម្រិតដំបូង កម្រិតមធ្យមនិងកម្រិតខ្ពស់
វគ្គសិក្សា ១ឆ្នាំ៣ខែ ចុះឈ្មោះចូលរៀនខែមករា ១០៤០ម៉ោងក្នងមួយឆ្នាំបូក៣ខែ សម្រាប់អ្នកដែលមានកំរិតភាសាជប៉ុនN៥ឬខ្ពស់ជាងនេះ
វគ្គសិក្សា ១ឆ្នាំ៦ខែ ចុះឈ្មោះចូលរៀនខែតុលា ១២៩០ម៉ោងក្នងមួយឆ្នាំបូក៦ខែ សម្រាប់អ្នកកម្រិតដំបូង កម្រិតមធ្យមនិងកម្រិតខ្ពស់
វគ្គសិក្សា ១ឆ្នាំ៩ខែ ចុះឈ្មោះចូលរៀនខែកក្កដា ១៤៧០ម៉ោងក្នងមួយឆ្នាំបូក៩ខែ សម្រាប់អ្នកដែលមានកំរិតភាសាជប៉ុនN៥ឬខ្ពស់ជាងនេះ
វគ្គសិក្សា ២ឆ្នាំ ចុះឈ្មោះចូលរៀនខែមេសា ១៧២០ម៉ោងក្នង២ឆ្នាំ សម្រាប់អ្នកកម្រិតដំបូង កម្រិតមធ្យមនិងកម្រិតខ្ពស់ ជាពិសេសនិស្សិតមកពីប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ាជាដើម ដែលមិនមានអក្សរ Kanji

ចំណុចសំខាន់ៗនៃកម្រិតនិងថ្នាក់ភាសាជប៉ុនរបស់យើង

សម្រាប់អ្នកថ្នាក់ដំបូងយើងផ្តោតជាចម្បងលើ (១) ដែលនៅពេលអ្នកឡើងកំរិតយើងផ្តោតលើ កម្រិតមធ្យម(២) និងកម្រិតខ្ពស់(៣) ។ យើងនឹងផ្តល់ឱ្យអ្នកនូវការរៀនភាសាជប៉ុនដែលត្រូវនិងកម្រិតរបស់អ្នក។ ការប្រឡងនិងការណែនាំបានប្រាប់ក្នុង(៤) ហើយត្រូវបានធ្វើសម្រាប់សិស្សនិស្សិតទាំងអស់តាមតម្រូវការសម្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ។

※BJT : Business Japanese Proficiency Test ប្រលងសម្ថភាពជប៉ុនសំរាប់ពាណិជ្ជកម្ម

លក្ខណៈផ្សេងៗគ្នា៣យ៉ាងនៃការអប់រំភាសាជប៉ុន / បង្រៀន

ABK COLLEGE បន្តនូវស្មារតីនិងស្នាដៃវិទ្យាស្ថានភាសាជប៉ុន ABK 

(១) ជាង៣០​ឆ្នាំនៃវិជ្ជាជីវៈក្នុងការបង្ហាត់បង្រៀនភាសាជប៉ុននិងការផ្តល់ប្រឹក្សាអំពីការអប់រំថ្នាក់ខ្ពស់

ការបង្ហាត់បង្រៀននិងការអប់រំត្រូវបានតម្រូវដោយឡែកពីគ្នាដើម្បីបំពេញតាមតម្រូវការនិងគោលបំណងជាក់លាក់របស់និស្សិតម្នាក់ៗ។
ការរៀបចំវគ្គសិក្សាត្រូវបានធ្វើដោយការប្រើប្រាស់ទិន្នន័យព័តមានយ៉ាងសកម្មពីមូលដ្ឋានទិន្នន័យដូចជាលទ្ធផលតេស្តសម្ថភាពភាសាជប៉ុន លទ្ធផលសិក្សារបស់ EJU និងការវិវឌ្ឍរបស់មហាវិទ្យាល័យ / សាកលវិទ្យាល័យ។

(២) យុទ្ធសាស្ត្រនិងបច្ចេកទេសការប្រលងភាសាជប៉ុន

សៀវភៅលំហាត់ដែលបានបង្កើតឡើងដោយវិទ្យាស្ថានភាសាជប៉ុន ABK ត្រូវបានលក់ទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០០២ មក។ ABK COLLEGE ប្រើប្រាស់សៀវភៅនេះ។

(៣) ពត៌មានសំបូរបែបនៅតាមសាកលវិទ្យាល័យផ្សេងៗដូចជាសាលាក្រោយឧត្តមសិក្សានិងមហាវិទ្យាល័យ

ចាប់តាំងពីឆ្នាំ១៩៨១សមាគមន៍វប្បធម៌និស្សិតអាស៊ានបានចាប់ផ្តើមចែកចាយសៀវភៅមគ្គុទ្ទេសក៍ស្តីពីការចូលរៀនថ្នាក់ក្រោយឧត្តមពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្នហើយសៀវភៅនេះក៏ប្រើនៅសាកលវិទ្យាល័យផងដែរ។

វប្បធម៌

បញ្ជាក់ពីការយល់ដឹងនិងការរៀនសូត្រពីវប្បធម៌ជប៉ុន

  • រឿងល្ខោននិងខ្សែភាពយន្តជប៉ុនត្រូវបានប្រើជាសម្ភារៈបង្រៀន
  • ការសិក្សាទូទៅត្រូវបានណែនាំសម្រាប់ការសិក្សាដ៏ល្អមួយនៃកិច្ចការជប៉ុន ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច វប្បធម៌និងព័ត៌មានចុងក្រោយបំផុតនៅក្នុងប្រទេសជប៉ុន។ នេះធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់អ្នកដែលមានគម្រោងទៅធ្វើការនិងរស់នៅក្នុងប្រទេសជប៉ុនឬធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកំណើតរបស់អ្នកបន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។

បទពិសោធន៍

ការផ្តោតខ្លាំងក្នុងការពង្រឹងជំនាញទំនាក់ទំនងភាសាជប៉ុនដ៏រឹងមាំតាមរយៈបទពិសោធន៍និងសកម្មភាពផ្សេងៗ។

  • ពង្រឹងទំនាក់ទំនងភាសាជប៉ុនឲ្យស្ទាត់ជំនាញដោយលើកទឹកចិត្តសិស្សឱ្យជជែកជាមួយអ្នកស្ម័គ្រចិត្ដពីប្រទេសជប៉ុន។
  • សូមអញ្ជើញអតីតនិស្សិតនិងប្រជាជនជប៉ុនដែលមានជំនាញលើវិស័យផ្សេងៗឲ្យចូលរួមដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងដ៏មានតម្លៃរបស់ពួលគេជាមួយយើង។